Live Demo of Next.js Boilerplate - Explore the Authentication
Header background

Khmer↔English Dictionaries

Khmer Oldies

កុលាប​ជ្រោយ​តាព្រហ្ម

Wat-Phnom CD # 58
ស៊េរី "រំដួល​ស្ទឹង​សងែ្ក"

កុលាប​ជ្រោយ​តាព្រហ្ម

Artist: ស៊ីន ស៊ីសាមុត

Genre: Bosanova

First Verse: មេឃ​ថ្មី​ខ្យល់​ថ្មី​ដី​ជ្រោយ​តាព្រហ្ម​អឺយ

Lyric

១. មេឃថ្មីខ្យល់ថ្មីដីជ្រោយតាព្រហ្មអឺយ
រសៀលរៃយំ ក្នុងជំរំល្មុតអឺយ
បងសូមភ្លៅកើយ ពៅអើយកុំស្លុត
សម្ដីផុតៗសាសងឆ្លងឆ្លើយ។

២. ដៃឆ្វេងច្បូតសក់ដៃស្ដាំស្ទាបទ្រូងអឺយ
ចង្វាក់បេះដូងលោតឆ្លងចាំត្រើយអឺយ
វាំងននដើមត្រែង យប់យន់ដល់ហើយ
ឆ្លងទូករកត្រើយ ពៅអើយចាំទេ។

៣. បង្អែកគល់ស្វាយ ប្រឡាយមាត់ច្រាំង
ខែរះចោលល្បាំង ឃើញរាងស្រីស្នេហ៍អឺយ
កុលាបតាព្រហ្ម បងសូមថ្នមថែ
បងទុកជាកេរ្ដិ៍នៅក្នុងដួងចិត្ត។

៤. ឱ!ទ្រខ្សែបី ប៉ីអម៉ឺនពេជ្រអឺយ
សូមអ្នកកុំភ្លេចផ្លុំបទជីវិតអឺយ
ជួយចាំរឿងខ្ញុំ កាលពីអតីត
ខ្ញុំបានផ្ញើចិត្តលើកុលាបហើយ។

បន្ទរ៖ ៣-៤

YouTube Video