Live Demo of Next.js Boilerplate - Explore the Authentication
Header background

Khmer↔English Dictionaries

Follow Home for updates and more information about the boilerplate.

Welcome to Khmer Proverbs!

Search
កក​ក៏​បាយ មេម៉ាយ​ក៏​ស្រី
Meaning
ការ​និយាយ​លើក​ទឹក​ចិត្ត​ខ្លួន​ឯង
កកក៏បាយ មេម៉ាយក៏ស្រី
English
Dirty water will quench fire
កកក៏បាយ មេម៉ាយក៏ស្រី
Detail
សុភាសិត​នេះ​ពោល​បន្ទន់
គំនិត​អ្នក​ចង់​បាន​ប្រពន្ធ ឲ្យ​ទន់​ឲ្យទោរ​ចិត្ត​គំនិត ។ ។
ថា​ធម្មតា​ស្រី​ជា​ភរិយា ទុក​ជា​មេម៉ាយ​ក៏​ល្អ​ពិត
បើ​ជា​ក្រមុំ​អស់​ពី​ចិត្ត គំនិត​មិន​បាន​ក៏​មិន​ស្រួល ។
ប្រុសៗ​កំលោះ​មាន​កម្លាំង នៅ​តាំង​ក្នុង​វ័យ​ក្មេង​ស្រួល​បួល
បើ​បាន​មេម៉ាយ​យ៉ាង​ទំនួល ក៏​គួរ​ទទួល​ជា​ភរិយា ។
ដូច​អ្នក​ត្រូវការ​ដោយ​ភោជន សម្រន់​សេចក្ដី​ឃ្លាន​វេទនា
បើ​បាន​បាយ​កក​ក៏​ល្អ​ជា ព្រោះ​ជា​ភោជន​ដូច​គ្នា​ដែរ ៕
កក​ក៏​បាយ មេម៉ាយ​ក៏​ស្រី កន្ទុយបារី​ក៏​ថ្នាំ
Detail

អត្ថាធិប្បាយ

ពាក្យ​នេះ និយាយ​របៀប​កំប្លែង​ឲ្យ​បាន​សើច​ផង ជា​ពាក្យ​ដែល​គេ​ច្រើន​ពោល​ឡើង ដើម្បី​កែកុន​នូវ​ភាព​ទាល់ច្រក​របស់​គេ កុំ​ឲ្យ​វា​ធ្លាក់​អន់​ពេក ។​ បាយកក មិនល្អ​ដូច​បាយ​ក្ដៅ​ទេ ប៉ុន្តែ​បើ​គេ​រក​បាយ​ក្តៅ​មិន​បាន ហើយ​ពោះ​ឃ្លាន​ខ្លាំង គេ​ត្រូវ​តែ​បរិភោគ​បាយកក​នោះ មិន​អាច​គេច​បាន ។ ដើម្បី​យោង​ស្ថានភាព​នេះ​ឲ្យ​ឡើង​ខ្ពស់​បន្តិច តែ​ច្រើន​បន្លឺ​សំឡេង​ថា «កក​ក៏​បាយ» កុំ​ខ្វល់ ! ចំណែក​ពាក្យ​ថា «មេ​ម៉ាយ​ក៏​ស្រី» ក៏​មាន​ន័យ​មិន​ខុស​ពី​បាយកក​ដែរ គឺជា​សំដី​ពោល​យោង​ស្ថានភាព​មួយ​ដែល​មិន​អាច​ទៅ​រក​ស្រី​ក្រមុំ​ព្រហ្មចារិយ មក​ធ្វើ​ជា​ប្រពន្ធ​បាន ដោយសារ​បុព្វហេតុ​ណាមួយ មាន​តែ​ស្រី​មេម៉ាយ ដែល​គេ​សុខចិត្ត​រៀបការ ។ គឺ​នៅ​ពេល​នោះ​ហើយ ដែល​គេ​និយាយ​លើក​តម្លៃ​ថា ស្រី​ណា​ក៏​ដូច​ស្រី​ណា មេម៉ាយ​ក៏​ដោយ​ក្រមុំ​ក៏​ដោយ ក៏​នាង​ជា​ស្រី​ដូច​គ្នា​…. គ្មាន​ប្លែក​អ្វី​ទេ! ។ តែ​តាម​ពិត បុរស​ភាគច្រើន ជា​ពិសេស នៅ​ប្រទេស​ខ្មែរ គេ​យល់​ថា ស្ត្រី​ក្រមុំ​មាន​តម្លៃ​ជាង​ស្ត្រី​ដែល​បាត់បង់​ព្រហ្មចារិយ (មេម៉ាយ) ។ តែ​គង់​នៅ​មាន​បុរស​ខ្លះ មាន​ជំនឿ​ថា ក្រមុំ ឬ​មិនមែន​ក្រមុំ វា​មិនមែន​ជា​រឿង​សំខាន់​ទេ ។ ការ​សំខាន់ គឺ​ឋិត​នៅ​លើ​សេចក្តី​ស្នេហា​ទៅ​វិញ​ទៅ​មក​ជា​ស្នេហា ដែល​ផុស​ចេញពី​បេះដូង​ពិតៗ មិនមែន​ស្នេហា​ម្យ៉ាង​ដែល​គេ​តែងតែ​និយាយ​កំប្លែង​ថា «No money no honey ឥត​លុយ ឥត​ទឹកឃ្មុំ» នោះ​ទេ ។​ បើ​យល់​អត្ថន័យ​ទាំងអស់​ខាងលើ​នេះ​ហើយ ឃ្លា​ទី ៣ ដែល​ពោល​ថា «កន្ទុយបារី​ក៏​ថ្នាំ» ក៏​ជា​រឿង​ងាយ​យល់ មិន​ចាំបាច់​ធ្វើ​អត្ថាធិប្បាយ​ទេ ៕
កក់​ក្ដៅ​ដូច​អាំង​ផេះ
Meaning
ការ​ទុក​ចិត្ត​ដែល​ឥត​ខ្លឹមសារ
កង់​ត្រាច​កង់​ធ្នង់
Meaning
វាសនា​កម្ម​មនុស្ស​ម្នាក់ៗ​មិន​មាន​ភាព​ប្រាកដ​និយម​ទេ
កំជិល​អៀនប្រៀន បួស​ហើយ​មិន​រៀន បន្ទោស​ថា​ខ្លៅ
Detail
ពាក្យ​នេះ​លោក​ពោល​ខាង​បព្វជិត
ឯណា​ដែល​បួស​ហើយ​មិន​គិត ពិនិត្យ​រៀនសូត្រ​សីល​សិក្ខា ។
ដល់​ពេល​ដែល​មាន​ពួក​បរិស័ទ គេ​មក​ប្រណិប័តន៍​គាល់​ត្រៀបត្រា
ហើយ​គេ​សាកសួរ​សាកច្ឆា លោក​មាន​ប្រាជ្ញា​លោក​សំដែង ។
ធម៌អាថ៌​វិន័យ​ត្រៃសិក្ខា ឲ្យ​គេ​រាល់​គ្នា​ស្ដាប់​ច្បាស់​ទែង
បាន​លាភ​ជាច្រើន​លើស​ខ្លួនឯង ក៏​គិត​ស្ញប់ស្ញែង​គេ​ណាស់​ណា ។
ត្រលប់​បន្ទោស​មក​ខ្លួនឯង ថា​ឆ្មែង​ព្រោះ​ខ្លៅ​អប្ប​ប្រាជ្ញា
បួស​ហើយ​កំជិល​មិន​សិក្សា រៀន​ត្រៃសិក្ខា​ទើប​បាន​ខ្លៅ ៕
កំណាញ់​ក្រៅ​តម្រា
Meaning
មនុស្ស​ចិត្ត​អាក្រក់​ទ្រឹស្តស្មូរ​អន្យតិរ្ថីយ៍
កំណាញ់ក្រៅតម្រា សោតសឹងអាប់ប្រយោជន៍យស
Detail

អត្ថាធិប្បាយ

«កំណាញ់​ក្រៅ​តម្រា សោតសឹង​អាប់​ប្រយោជន៍​យស» ជា​សុភាសិត​ឃ្លា​ទី​២ បនញទាប់​ពី​ឃ្លា​ដែល​បាន​រៀបរាប​ពី​ខាងដើម​នៅ​ក្នុង​ច្បាប់​កេរ្តិ៍កាល​ដដែល ។ មនុស្ស​កំណាញ់​ហួសហេតុ (ក្រៅ​តម្រា) គឺ​សំដៅ​លើ​មនុស្ស​ដែល​មាន​សម្បត្តិ​ច្រើន​ឬ​តិច ហើយ​មិន​ព្រម​ចំណាយ ស៊ី​ចាយ បំពេញ​ក្រពះ​ខ្លួន​ឲ្យ​បាន​ឆ្អែត និង​មិន​ព្រម​ចាយ​ប្រាក់​នោះ​ដើម្បី​បំពេញ​ការ​ស្រេច​ឃ្លាន​របស់​កូន​ប្រពន្ធ ទៅ​តាម​យថា​ហេតុ សុខចិត្ត​អត់​… បែប​នេះ​ហៅ​ថា កំណាញ់​ក្រៅ​តម្រា ដែល​បុព្វបុរសហាម ។ មនុស្ស​កំណាញ់ ច្រើន​មាន​លក្ខណៈ​ដូច​ខាងក្រោម​នេះ ៖
  • មិន​ងាយ​ចំណាយ​ប្រាក់​ឲ្យ​ដល់​អ្នកណា​ម្នាក់ សូម្បី​បន្តិច​បន្តួច ក៏​មិន​…​ដែរ
  • ចូលចិត្ត​កេង​ចំណេញ​ពី​គេ សូម្បិ​បន្តិចបន្តួច ក៏​ស្រវា​ដែរ
  • បើ​ទៅ​បរិភោគ​អាហារ​នៅ​ភោជនីដ្ឋាន​ណា​មួយ​ជាមួយ​មិត្តភក្តិ មិន​ងាយ​ចេញប្រាក់​ប៉ាវ​គេ​ទេ ទោះបី​គេ​ធ្លាប់​ចេញ​ជួស​ខ្លួន​ប៉ុន្មាន​ដង​រួច​មក​ហើយ​ក៏​ដោយ
មនុស្ស​កំណាញ់​ច្រើន​ទទួល​ផល​អាក្រក់​ដូច​ខាងក្រោម ៖
  • ខ្វះ​មិត្ត​សម្លាញ់ ច្រើន​ជា​មនុស្ស​ឯកោ
  • បាត់បង់ប្រយោជន៍​ដែល​ត្រូវ​ទទួល ព្រោះ​គ្មាន​អ្នកណា​ប្រាប់​ឲ្យ​ដឹង ឬ​ហៅ​ទៅ​ជាមួយ
  • បាត់បង់​កិត្តិយស (ចរិយា​មិន​ថ្លៃ) អ្នកផង​មិន​ចូលចិត្ត ៕
កំប្រុក​ស៊ី​ផ្លែ​ល្វា រមួល​កទា ផ្សា​ក្ដិត​ឈ្លូស
Meaning
និទណ្ឌភាព​របស់​អ្នក​ខ្លាំង និង​ភាព​រងគ្រោះ​របស់​អ្នក​ខ្សោយ
Previous - 1 | 2 | 3 | 4 | 5 | 6 | 7 | 8 | 9 | 10 | …(142) - Next