Song Title:ថ្ពាល់សំណល់
Artist: ម៉ៅ សារ៉េត
Genre:
Lyric
១. បងថើបស្រីបានតែម្ដង
ស៊យកន្លងប្រុសបងដោះដៃ
ដល់ថ្ងៃក្រោយប្រុសធ្លោយថើបថ្ពាល់ថ្មី
បងហ៊ានក្បត់ថ្ពាល់និស្ស័យថ្ពាល់ស្រីសង្សារ។
២. ថើបបានម្ដងបងមានល្បិចកល
ថ្ពាល់សំណល់ត្រូវសល់ប្រុសលែងត្រូវការ
ថ្ពាល់អភ័ព្វរៀបរាប់រឿងខ្លោចផ្សា
មិនដឹងថាមានថ្ងៃណាសង្សារថើបទៀត។
៣. ស្ដាយច្រមុះប្រុសថើបស្រី
ក្លិននិស្ស័យស្រីថ្លៃចាំរាប់រយជាតិ
ច្រមុះអើយម្ដេចឡើយអ្នកឃ្លាត
ឬមួយប្រើស្នៀតឆ្លៀតមានថ្មី?។
៤. ថ្ពាល់សំណល់សល់ពីច្រមុះ
ណ្ហើយចុះព្រោះប្រុសគេអស់អាល័យ
ថើបបានម្តងប្រុសបងឈប់ស្ម័គ្រមេត្រី
តើថ្ពាល់ប្រឹងស្ដាយធ្វើអ្វី? ជាតិថ្មីចាំជួប។
បន្ទរៈ ៣-៤