Song Title:ថ្នមអើយថ្នម
Artist: ស៊ីន ស៊ីសាមុត
Genre:
Lyric
១. (ប) ថ្នមអើយថ្នមបីបមបំពេរគេងកើយឱរា
មិនឲ្យសៅហ្មងឡើយណា
ស្នេហាត្រួយបណ្ដូលចិត្ត។
២. (ស) ថ្នមអើយថ្នមសូមថ្នមបំពេរអស់មួយជីវិត
សូមស្នេហ៍មេត្តាអាណិត
ជីវិតកំព្រាអូនផង។
៣. (ប) អូនធ្លាប់ស្គាល់ចិត្តបងហើយ
កែវបងអើយកែវកុំកើតទុក្ខសៅហ្មង
(ស) អូនអរពេកកន្លងព្រោះចិត្តទ្រូងបង
ស្នេហ៍ជាចំណងចងលុះមរណា។
៤. (ប+ស) ថ្នមអើយថ្នមយើងព្រមថ្នាក់ថ្នមលុះសូន្យសង្ខារ
ដូចមេឃនិងដួងតារា
ដូចផ្កានិងទឹកសន្សើម។
បន្ទរ ៣.