Song Title:ថ្នមចិត្ត
Artist: ស៊ីន ស៊ីសាមុត
Genre: Slow
Lyric
១. ថ្នម...អើយថ្នមស្នេហ៍
ថ្នមបំពេមាសមេតែមួយ
បងអង្អែលៗមិនឲ្យកែវព្រួយ
ស្នេហ៍ចិត្តមួយថ្លើមមួយណាត្រួយជីវី។
២. អូនឃើញទេខែរះឆ្លងភ្នំ
ភ្នំធំអើយសែនធំណាឆោមឆវី
ក៏ប៉ុន្តែឃើញទេដួងខែសោភី
ហ៊ានរះឆ្លងដងគិរីឯបងឆ្លងមេឃស្នេហ៍អូន។
៣. ថ្នម...អើយថ្នមឲ្យស្រីឆ្លើយ
កុំព្រងើយមិនឆ្លើយសាសង
ឆ្លើយមកអូនឆ្លើយមកណាកែវនួនល្អង
អូនអាណិតបងផងបងស្នេហ៍តែកល្យាណ។
៤. ឱ អូនអ្ហើយអូនអ្ហើយកុំខឹង
បើអូនល្អម្ល៉ឹងៗប្រុសណាទ្រាំបាន
បងស្មោះមែនស្មោះមែនលុះថ្ងៃក្ស័យប្រាណ
គ្មានអូនគឺគ្មានសុខសាន្តកល្យាណមេត្តាបងទៅ។
ឱ អូនអ្ហើយមេត្តាបងទៅ បើគ្មានពៅរស់នៅគ្មានន័យ សូមប្រណីបងផងណាអូន។