Live Demo of Next.js Boilerplate - Explore the Authentication
Header background

Khmer↔English Dictionaries

Song Title:ថ្ងៃ​ស្អែក

Artist: ស៊ីន ស៊ីសាមុត

Genre:

Lyric

១. ខំតែសង្ឃឹមនឹងជីវិតថ្មី
រាប់រយរាត្រីចេះតែផុតទៅ
នឹកថាបានជួបឥឡូវៗ
ស្អែកច្រើនផុតទៅនៅតែមិនយល់។

២. បើកភ្នែកពេលណានឹកថាស្អែកហ្នឹង
ស្អែកមានរំពឹងរស់ជិតនិមល
នឹកផងអរផងថាបានសុខសល់
លុះស្អែកមកដល់យល់តែទុក្ខា។

៣. ខ្ញុំខំស៊ូទ្រាំចាំស្អែកជានិច្ច
បើស្អែកអូនភ្លេចពាក្យពេចន៍សន្យា
សង្ឃឹមស្អែកថ្មីមួយទៀតមេត្តា
ចិន្ដាសច្ចាថានៅសង្ឃឺមរូបស្រី។

៤. ថ្ងៃស្អែកថ្ងៃរះស្រឡះឬទេ?
យប់នេះដួងខែរះអាប់រស្មី
ថ្ងៃស្អែកខានស្អែកវិលតាមផែនដី
ស្អែកចាស់ស្អែកថ្មី ជួបស្រីស្អែកណា?។

បន្ទរ៖ ៤

English