Live Demo of Next.js Boilerplate - Explore the Authentication
Header background

Khmer↔English Dictionaries

Song Title:ថ្ងៃ​ព្រាត់​យប់​ជួប

Artist: រស់ សេរីសុទ្ធា

Genre:

Lyric

សំឡេងបន្លឺឡើងតាមឧគ្ឃោសនសព្ទ ៖
សូមជម្រាបៗ !! អស់លោកអ្នក ដែលធ្វើដំណើរ
តាមជើងយន្តហោះ ខ្មែរអាកាសចរណ៍
ពីភ្នំពេញទៅកំពង់សោម សូមអញ្ជើញឡើងយន្តហោះ ...!

១. បងអើយ អើយបង ចាំយប់ចាំយើងជួបគ្នា
ឥឡូវអូនលានាំភ្ញៀវឡើងយន្តហោះហើយ
ទៅកំពង់សោម ហើយណាបងអើយ
បងកុំព្រួយឡើយ អូនលាហើយណាអ្នកប្រុសថ្លៃ
ពេលថ្ងៃយើងបែកពីគ្នា ពេលយប់កាលណា
យើងជួបគ្នាវិញទេណាបង។

២. អូនជាបុប្ផាផ្ការីកនៅក្នុងយន្តហោះ
ចិត្តអូនសែនស្មោះចំពោះតែបងទេណា
ជឿចិត្តអូនចុះណាប្រុសជីវ៉ា
នៅលើវេហាស៍ គ្មាននរណាឆក់អូនបានទេ
ប្រុសស្នេហ៍បងកុំសង្ស័យ ព្រោះនៅលើដី
ចិត្តស្នេហ៍ស្រីបងឆក់បាត់ហើយ ។

English