Live Demo of Next.js Boilerplate - Explore the Authentication
Header background

Khmer↔English Dictionaries

Khmer Oldies

កុលាប​កោះកែវ

Wat-Phnom CD # 4
ចម្រៀង​ខ្សែភាពយន្ត​ខ្មែរ 

កុលាប​កោះកែវ

Artist: អ៊ិន យ៉េង

First Verse: ប្រវត្តិ​ស្នេហ៍​ធំ​រឿង​ទុំ​និង​ទាវ

Lyric

1) ប្រវត្តិស្នេហ៍ធំរឿងទុំនិងទាវ ឯភូមិកោះកែវជាសាវតារថ្មី បងហែនាគបួសឃើញកែវក្មេងខ្ចី ភ្លេចដល់ឆ្នាំបីគេសូមលើកស្លា។

2) កែវឈ្មោះដូចកោះពិរោះកន្លង ដីអូននិងបងជាប់ព្រំចំការ បងលួចមើលអូនកំពុងក្រងផ្កា សក់វែងគ្របស្មា ខ្ញុំភាំងស្មារតី។

បន្ទរ) ឱ! ម្លប់ជ្រៃក្រឹមដែលមុំចងទោង អូនយោលរលោងរហូតពេញវ័យ ក្មេងច្រូតស្មៅកោះច្រៀង
រឿងកែវស្រី អ្នកភូមិផងល្បី ថាអូនស្រស់ណាស់។

3) កូលាបកោះកែវស្មើទាវក្នុងរឿង សាច់ស្រអែមលឿង ថ្ពាល់ខួចសើចច្បាស់ ចំការកែវធំបងសូមប្រវាស់ កែវអ៊ើយកុំខ្មាស់ ដីកេរ្តិ៍ជាប់គ្នា។

YouTube Video