Song Title:ថ្ងៃណាមេឃស្រឡះ
Artist: ស៊ីន ស៊ីសាមុត
Genre: Slow
Lyric
១. វស្សាដល់ហើយម្ដេចឡើយមិនភ្លៀង ធម្មជាតិស្រែកច្រៀងសំនៀងក្រៀមក្រោះ
ទឹកស្ទឹងបឹងបួរីងហួតស្ងួតអស់ តើឲ្យទ្រាំរស់ៗរបៀបណា
២. បើរដូវប្រាំងរីងរាំងទៅហើយ ឥឡូវម្ដេចឡើយឲ្យទ្រូងទុក្ខា
រដូវប្រាំងផុតសង្ឃឹមវស្សា សង្ឃឹមចិន្ដានឹងបានរីករាយ
៣. តើដល់ទៅថ្ងៃណាៗៗៗ ផ្កាអើយៗផ្កានឹងរីកស្គុសស្គាយ
បើជាគូៗមកពីនាយ ខ្ញុំសូមផ្ដាំតាមព្រះពាយ ថាយប់ថ្ងៃនឹកស្រីណាស់
៤. រូបបងស្គាំងស្គមក៏ព្រោះតែស្នេហ៍ ទុក្ខព្រួយឥតល្ហែខ្លាចស្នេហ៍ក្រឡាស់
ពៅអើយពៅបងៗស្នេហ៍ពៅណាស់ ដល់មេឃស្រឡះសូមជួបពៅអើយ ។