Song Title:ថ្ងៃណាមានសង្ឃឹម
Artist: ស៊ីន ស៊ីសាមុត
Genre:
Lyric
(១) . អស់សង្ឃឹមថានឹមនួនបែរភ័ក្ត្រា បងលួចស្នេហាលើស្រស់ជិវ៉ាយូរហើយ
បងខំញញឺម អូនធ្វើព្រងើយ ទ្រូងអើយអភ័ព្វម្លេះទេ!!
(២) . ឫមួយបងគ្មានភ័ព្វវាសនានិងស្រី ទើបអូនគ្មានក្តីប្រណីមេត្តាដូចគេ
ឫមួយរូបបងពុំគួរឲ្យស្នេហ៍ ឫកម្មបុពេ្វតាមផ្តន្ទា។
(បន្ទរ) . កើតមកជាតិនេះ អភ័ព្វអ្វីម្លេះ កម្មអ្វីមិនចេះផុតវេរា
វាសនាគំរក់នាំមកតែកម្មពៀរ ឲ្យខ្ញុំវេទនាម្ល៉េះណា។
(៣) . អស់សង្ឃឹមហើយខ្ញុំ នៅក្នុងជាតិនេះ ទ្រូងអើយស្ទើរប្រេះរលេះរលួយខ្លោចផ្សា
ខំស្រឡាញ់គេ គេមិនស្នេហា ព្រះអើយ ! ថ្ងៃណាស្គាល់សង្ឃឹម ៕