Song Title:កុលាបកូបនិមិត្ត
Artist: ស៊ីន ស៊ីសាមុត
Genre:
Lyric
១. (ប) ប៉កកាផ្លឹមផ្លឹមប៉ក (បន្ទរ) សូមស្រីកុំដកចិត្តចេញពីបង បងមកដល់ជួបភ័ក្ត្រនួនល្អងចងចិត្តស្នេហា
(ស) យឹស! អ្នកប្រុស អ្នកមកពីណា មកចងបេះផ្កាភូមិកូបនិមិ្មត ។
២. (ស) ប៉កកាផ្លឹមផ្លឹមប៉ក ប៉កកាផ្លឹមផ្លឹមប៉ក ប្រយ័ត្នបងខកខានជួបខានជិត អាណិតដែរប៉ុន្តែធ្វើម្តេចផ្គាប់ចិត្តប្រុសថ្លៃ
(ប)ឱ!អូនអ្ហើយ អូនស្រីកុំភ័យ បងថ្នាក់ថ្នមស្រីដាក់លើកេសា ។
៣. (ប) ប៉ូចកាផ្លឹមផ្លឹមប៉ូច ប៉ូចកាផ្លឹមផ្លឹមប៉ូច
(ស) សូមបងកុំខូចអាងតែវោហារ
(ប) អាណិតបងមិនមែនមុសារវាចារបោកស្រី
(ស) អ្នកភូមិខ្ញុំភូមិកូបមេត្រី មិនមែនយកប្តីដូចប្រុសបងទេ
(ប ពោល) អីយ៉ូយ! ឈឺហើយៗខ្ញុំ ៕
(ច្រៀងពីដើមឡើងវិញ)