Live Demo of Next.js Boilerplate - Explore the Authentication
Header background

Khmer↔English Dictionaries

Song Title:ភ្នំ​ធំ​ទ្រនំ​ស្នេហ៍​ចាស់

Artist: រស់ សេរីសុទ្ធា

Genre:

Lyric

1. នឹកភូមិភ្នំធំទ្រនំក្អែកខ្មៅៗ ទ្រូងមានដំបៅ
ដិតស្នាមក្រឡៅ ដែលជាប់ខ្ទមស្នេហ៍
ទីទុយជូនពរ លលកខ្មោចជួយដង្ហែរ
ក្រោមពន្លឺខែ បញ្ជាក់ថាបងស្នេហ៍តែអូនមួយ

2. ឧទ្ធម្កាចក្រ បងខ្វាក់លាអូនៗ
ឪពុកនឹងកូន ឈរលើកដៃជូនទាំទ្រូងក្តៅព្រួយ
បងទុកខ្សែករ អោយអូនពាក់មួយ
គ្រាន់ជាជំនួយ ជួយលួងលោមព្រួយផ្ទៃដួងចិត្តអូន

R. ស្រាប់តែ ពេលនេះវាំងនោនជិវិត
សាហាវងងឹត គ្របជិតលើក្បូន
ប្រាថ្នាកូឡាបព្រាត់គ្នាសោះសង ព្រាត់ឆ្ងាយដូចក្បូន
រសាត់ផាត់ជូន ក្នុងស្ទឹងទឹកភ្នែក

3.អោ៎បងប្រាតថ្នា អូនឈឺផ្សារណាស់ៗ
ជាតិនេះក្មមក្រាស់ វេនក្មមផ្តូរផ្លាស់ ដីខ្លាយជាមេឃ
អូនជានារីបុណ្យសក័ទាបពេក
ទោះបីខំស្រែក រហែកលោកកីយក៍ឥតបានការ

ពោល.លាហើយប្រាតថ្នា បន្តាំមចិត្តអូន អូនមានតែបទ
ចម្រៀងនេះទេ ទុកចងដៃជូនបង។

English