Live Demo of Next.js Boilerplate - Explore the Authentication
Header background

Khmer↔English Dictionaries

Song Title:ថ្ងៃ១២កក្កដា

Artist: ស៊ីន ស៊ីសាមុត

Genre:

Lyric

(១). ទទួលសំបុត្ររែងស្លុតឱរា អូនហៅភ្ញៀវការសាងជីវិតថ្មី បងជាយុទ្ធជនការពារទឹកដី ខានមកការស្រី ជាភ្ញៀវកិត្តិយស...។

(២). សែនអាល័យថ្ងៃ១២កក្កដា មេបញ្ជាការចុចហៅចំឈ្មោះ បងជាយុទ្ធជនធ្លាប់មានចិត្តស្មោះ កាត់ក្តីស្រណោះ ខានមកការស្រី...។

បន្ទរ៖ អាណិតស្រឡាញ់ នៅពេញបេះដូង ស្ទើរលេះទ្រូងដោយនឹកអាល័យ ធ្លាប់ហៅ ធ្លាប់សួរជាគ្នារាល់ថ្ងៃ មិនគួរនិស្ស័យខានបាចផ្កាស្លា...។

(៣). បងជូនពរអូនពីសមរភូមិ ទុកដូចភ្ញៀវរួមបានចងហត្ថា ចាំស្រុកសាន្តត្រាណយើង ជួបមុខគ្នា បើបានបុត្រភ្ញា ចែកបងពផង...៕

English