Song Title:ថាវរីមាសបង
Artist: ស៊ីន ស៊ីសាមុត
Genre:
Lyric
១- គូអើយ គូគាប់ធ្លាប់រួមវាសនា ពិដោរដូចក្លិនបុប្ផា មិនដែលថ្ងៃណាក្រៀមស្រពោនបាន
ស្រណោះ នឹកអស់សម្ផស្សកល្យាណ ដៃអើយធ្លាប់អង្អែលប្រាណ ឥឡូវខានបានស្គាល់ហើយ ។
២- ធ្លាប់នៅរួមរស់សាងឈ្មោះឧត្ដម ឥឡូវបំភ្លេចទ្រនំ ទ្រូងអើយទ្រូងខ្ញុំរងកម្មឥតស្បើយ
បេះដូងរីងហួតស្ងួតហែងអស់ហើយ ព្រោះតែត្រាណត្រើយ ចិត្តអើយនៅតែអាល័យ ។
បន្ទរ- ពេលញ៉ាំពេលគេង ពេលលេងកំសាន្ត មិនអាចបំភ្លេចបាន នឹកឡើងព្រួយប្រាណស្ទើរតែក្សិណក្ស័យ
ខ្នើយពូកសួររកចរណៃ ភួយយំរកម្ចាស់ស្រី ម្ចាស់ថ្លៃព្រាត់ទៅឋានណា ។
៣- សូមអូនវិលវិញណាព្រលឹងចិត្ត វិលមករួមក្ដីស្នេហ៍ស្និទ្ធ កែវអើយអាណិតដល់ចិត្តរៀមរ៉ា
រូបមួយ ខ្លួនមួយព្រួយអន្ទះសា គេងចាំទទួលស្នេហា ថ្ងៃណានឹងបានជួបអើយ ។
ថាវរីមាសបង….! ថាវរីមាសបង….! វិលវិញណាអូន…!! វិលវិញណាអូន…!!!!!!