Song Title:តាំងពីឃើញស្រីស្រស់
Artist: ស៊ីន ស៊ីសាមុត
Genre:
Lyric
១. តាំងពីឃើញស្រីស្រស់ សម្រស់ទាក់ទាញចិន្តា មើលហើយមិនចង់បិទនេត្រា
ឃើញហើយចង់ឃើញទៀត ចង់អង្គុយមិនឲ្យចង់ឃ្លាត រាប់រយជាតិប្រាថ្នាជាគូ
ភ្នែកខ្មៅស្រស់ដូចនិលច្នៃ អស់ស្រីក្នុងលោករកគ្មាន ។
២. ល្អសក្តិសមទាំងអស់ គ្មានទាស់សោះឡើយកល្យាណ រាងរាវស្តួចថ្ពាល់ខួច
ទន្តាថ្លារស្មី រាល់ពេលញញឹមរៀមស្លុតស្មារតី ចរណៃសូមស្រីមេតា្តបងផង
កុំបំភ្លេចបងណាអូន លុះសូន្យរៀមសូមផ្ងើប្រាណ ។
៣. កាលនៅក្មេងអូនធ្លាប់លេងនិងបង ធ្លាប់បានឆ្លើយឆ្លងសាសងសម្តី
ឥឡូវអូនពេញវ័យហើយកល្យាណ ថ្ងៃនេះម្តេចអូនធ្វើព្រងើយ ។
R. ឲ្យបងទុក្ខព្រួយព្រោះក្តីស្នេហា ស្នេហាដែលរៀមបំណង រាល់ពេលយប់ថ្ងៃ
រៀមសៅហ្មង ប្រណីផងណាអូន កុំធ្វើឲ្យរៀមក្រៀមស្រពោន ស្ទើរតែសូន្យសង្ខារណាថ្លៃ
មេត្តាៗ ណាស្រី សម្តីដែលបងអង្វរ ៕