Live Demo of Next.js Boilerplate - Explore the Authentication
Header background

Khmer↔English Dictionaries

Song Title:តើ​អូន​អាយុ​ប៉ុន្មាន​ហើយ

Artist: ស៊ីន ស៊ីសាមុត

Genre: Roamvong Folk

Lyric

I.(ប) ស្រស់អើយៗស្រអែមស្រីស្រស់ដើរលឿនដូចហោះតើស្រស់ប្រញាប់ដើរទៅណា? (២ដង)
បងសុំសួរព្រោះបងមានការ (២ដង)(ស) សួរគេតាមផ្សារ តើបងមានការយ៉ាងណាដែរ?
ឆ្លើយមកៗៗ ឆ្លើយមកៗៗ។

II.(ប) បងឃើញស្រីនាងដើរតែឯងបងខ្លាចវង្វេង ទើបបងសួរលេងណាស្រីស្នេហ៍ (២ដង)
(ស) ខ្ញុំធំហើយមិនមែនក្មេងទេ (២ដង)(ប) ធំមែនឬស្នេហ៍ តើអូនអាយុប៉ុន្មានហើយ?
ឆ្លើយមកៗៗ ឆ្លើយមកៗៗ។

III.(ស) តាំងតែពីតូចរហូតដល់ធំពេញវ័យក្រមុំ មិនដែលប្រុសណាសួរខ្ញុំឡើយ (២ដង)
មានតែបងប៉ងឲ្យខ្ញុំឆ្លើយ(ប) ឆ្លើយមកភ្លាមរៀមចាំស្ដាប់ហើយ
(ស) ឆ្នាំនេះបងអើយ អូនអាយុដប់ប្រាំបីឆ្នាំ(ប) ឆ្ងាញ់មែនៗៗ ឆ្ងាញ់មែនៗៗ ។

សាដើម ៖ I-III

English