Live Demo of Next.js Boilerplate - Explore the Authentication
Header background

Khmer↔English Dictionaries

Song Title:តូច​អើយ​ស្រី​តូច

Artist: ស៊ីន ស៊ីសាមុត

Genre: roamvong

Lyric

១. ⁣(ប) តូចអើយ ឱណាស្រីតូច ថ្ពាល់ញញឹម​ខួច ⁣រៀមលួចបេតី
តូចអើយ ឱណាស្រីតូច ថ្ពាល់ញញឹម ខួចរៀមលួចបេតី
ពីរោះទាំងឈ្មោះសម្ដី ពីរោះទាំងឈ្មោះសម្ដី តូចអើយប្រណី កុំប្រកាន់នឹងបង ។

R. ⁣(ស) តូចអូនមិន ប្រកាន់ផ្ដាស់ ស្គាល់ក្មេង ស្គាល់ចាស់ ស្គាល់​អ្នក​ភូមិ​ផង
តូចអូនមិន ប្រកាន់ផ្ដាស់ ស្គាល់ក្មេង ស្គាល់ចាស់ ⁣គាល់​អ្នក​ភូមិ​ផង
តែរូបខ្ញុំហើយនិងរូបបង តែរូបខ្ញុំហើយនិងរូបបង ដូចមិនទំនងព្រោះ បងមានគូហើយ ។

៣. ⁣(ប) នៅទេ តូចកុំសង្ស័យ បណ្ដើរពីថ្ងៃ កុំច្រឡំឡើយ
នៅទេ តូចកុំសង្ស័យ បណ្ដើរពីថ្ងៃ កុំច្រឡំឡើយ
គឺក្មួយបង ទេណាតូចអើយ គឺក្មួយបង ទេណាតូចអើយ (ស) ខ្ញុំមិនជឿឡើយ កុំមកឆ្លើយបោកប្រាស់ ⁣។

៤. ⁣(ស) ខ្ញុំឃើញកៀក​ក​គ្នា​ផង ​(ប) ទេតូចមាសបង ឃើញខុសស្រឡះ ​
(ស) ខ្ញុំឃើញកៀក​ក​គ្នា​ផង ​(ប) ទេតូចមាសបង ឃើញខុសស្រឡះ
មានិងក្មួយ អ្នកណាទៅ ធ្វើផ្ដាស់ មានិងក្មួយ អ្នកណាទៅ ធ្វើផ្ដាស់ ⁣(ស) នែ!កុំអាលមកបោក ខ្ញុំមិនទាន់ជឿទេ ⁣៕

English