Song Title:តាដក់ស្ពាយយាម
Artist: ស៊ីន ស៊ីសាមុត
Genre:
Lyric
១. តាដក់ស្ពាយយាមមៀមយំជិតភ្លឺ
បងហៅមិនឮអូនគេងត្រង់ណា
បងហួចហៅអូនពួនក្បែរគុម្ពផ្កា
បងឡើងដើមស្លាជិតបង្អួចស្រី
(បងឡើងដើមស្លាជិតបង្អួចស្រី)។
២. យប់នេះបងត្រាប់តាមសត្វតាដក់
ស្មាបងស្ពាយថ្នក់ដក់ដាក់ដុំដី
គប់តាមបង្អួចហួចខ្សឹបដាក់ស្រី
សូមកែវប្រណីចុះមកជួបបង
(សូមកែវប្រណីចុះមកជួបបង)។
៣. បងដើរកាត់ភ្លៀងវាងស្រូវសន្ទូង
បេះដូងក្នុងទ្រូងអរផងភ័យផង
ស្កាត់មកថ្មើនេះចង់ជួបនួនល្អង
កែវអើយកែវបងឬមួយមានគ្នា
(កែវអើយកែវបងឬមួយមានគ្នា)។
៤. បងសូមផាហ៊ុមរុំប្រាណបន្តិច
ដើម្បីបំភ្លេចសាច់បងរងា
មាន់អូនរងាវដូចជួយគោះទ្វារ
រូបបងកំព្រាអាងត្រឹមរូបស្រី
(រូបបងកំព្រាអាងត្រឹមរូបស្រី)។