Song Title:ណាវីអាហ្គោ ហ្គោ
Artist: ស៊ីន ស៊ីសាមុត
Genre:
Lyric
១) ឃើញតែរូបរាងស្រស់សង្ហា បងដឹងថាបើសិនអូនរាំ ណាវីអូនពិតជារាំសម រាងមិនតូចមិនធំ ណាវីអូនសមអស្ចារ្យ.
២) ភ្នែកខ្មៅស្រិលដូចនិលច្នៃ សាច់ម៉ដ្ឋខៃគួរឱ្យស្នេហា ចិញ្ចើមខ្វង់សមនឹងនេត្រា ទន្តាស្មើត្រឹមញញឹមឱ្យស្លុតស្មារតី អាហ្គោហ្គោ!!!
បន្ទរ) រៀមសច្ចាប្រាថ្នាចង់បាន កៀកកើយប្រាណនឹងណាវីស្រី សូមតែចិត្តអាណិតប្រណី អាសូរសំដី ថ្លៃអ្ហើយដែលបងអង្វរ អាហ្គោហ្គោ!!
៤) រៀមទ្រាំចាំ ចាំជួបនឹងអូន លុះថ្ងៃសូន្យក៏ចាំស្រីល្អ ចាំជួបជួនទាំងចិត្តស្មោះស ណាវី! ស្រីល្អ អូនអ្ហើយកុំដាច់មេត្តា អាហ្គោហ្គោ (ស្ទួន)