Live Demo of Next.js Boilerplate - Explore the Authentication
Header background

Khmer↔English Dictionaries

Song Title:ឋាន​សួគ៌​សុបិន

Artist: មាស សាម៉ន

Genre:

Lyric

(ស) ឡាៗៗ ឡាៗៗ

១. (ស) សន្សើមក៏ធ្លាក់ត្រជាក់កាយ
ចិត្តសែនសប្បាយឥតទុក្ខភ័យ
ពន្លឺចន្ទរះច្បាស់រស្មី
ប្រុសថ្លៃ ចូរបងសង្ឃឹមចុះ។

ឡាៗៗ ឡាៗៗ

២. (ប) ទេវីអូន ទេវីឡិនមកហើយ
ឡិនសូមកៀកកើយថ្នមស្រីស្រស់
វង់ភក្ដ្រផូរផង់ឲ្យស្រណោះ
កុំដោះដៃចេញណាពិសី។

៣. (ស) នែ៎ប្រុសចិត្តធំមកពីណា
ខ្ញុំមិនត្រូវការ មិនបេតី
(ប) អូហូ! អូហូ! ទេវីស្រី
ប្រណីសន្ដោសដល់សង្សារ។

៤. (ស) កុំមកជិតខ្ញុំថយចេញទៅ
(ប) ទេវីស្រីពៅថយម្ដេចបាន
បងចាញ់សម្រស់ស្រស់កល្យាណ
ទើបបានរូបឡិនភ្លេចស្មារតី។

៥. (ប) ស្រឡាញ់ឡិនទៅ (ស) មិនត្រូវការទេ
(ប) ស្រឡាញ់ឡិនទៅ (ស) មិនត្រូវការទេ
(ប) មេត្តាឡិនទៅ ទេវីអូន
(ប) ទេវីអូន (ស) ទេ!ទេ!
(ប) ទេវីអូន (ស) ទេ!ទេ!
(ប) ទេវីអូន (ស) ទេ!ទេ!
(ប) ទេវីអូន ចាំឡិនផង (ស) ទេ!ទេ!

English