Live Demo of Next.js Boilerplate - Explore the Authentication
Header background

Khmer↔English Dictionaries

Song Title:ដំរី​ស​អើយ

Artist: ស៊ីន ស៊ីសាមុត

Genre: Pleng Kar

Lyric

I) ដំរីសអើយដំរីសសត្វ(២ដង) អ្នកមានវិបត្តិព្រោះព្រាត់សង្សារហាអឺអឺអើយ
II) ដំរីសញីអ្ហើយតើនៅទីណា(២ដង) អោយឈ្មោលទុក្ខាខ្លោចផ្សារចម្បែងហាអឺអឺអើយ
III) ព្រាត់ដោយល្បិចកលឬដោយផលព្រេង(២ដង) ឬមួយវង្វេងនៅក្នុងព្រឹក្សព្រៃហាអឺអឺអើយ
IV) ឬមួយត្រូវព្រានចិត្តអន្យតិរ្ថិយ(២ដង) ទាក់នាងដំរីប្រល័យសង្ខារហាអឺអឺអើយ
V) ដំរីឈ្មោលអ្ហើយកើតទុក្ខយ៉ាងណា(២ដង) ជាសត្វម្រឹគាចេះឈឺចាប់ទេហាអឺ...អឺអើយ
VI) ខ្ញុំជឿខ្ញុំយល់ថាអ្នកខ្វល់ដែរ(២ដង) មិនខុសគ្នាទេថ្វីបើជាសត្វហាអឺអឺអើយ
VII) រឿងខ្ញុំនិងអ្នកហាក់ដូចតែគ្នា(២ដង) ខ្ញុំក៏គ្រាំគ្រាដូចជាអ្នកដែរហាអឺអឺអើយ
VIII) សង្សារខ្ញុំមួយត្រួយពន្លកស្នេហ៍(២ដង) ស្រឡាញ់ម្ល៉េះទេទាល់តែឃ្លាតបានហាអឺអឺអើយ
IX) ចិត្តនឹករាល់ថ្ងៃអើយស្ទើរតែក្ស័យប្រាណ(២ដង) នាំរឿងរំខានអ្ហើយមិនបានសុខសោះហាអឺអឺ អើយ
X) អ្នកជាសត្វផងគង់អ្នកស្រណោះ(២ដង) ចុះម្រាំបើមនុស្សតើយ៉ាងណាទៅហាអឺអឺអើយ
XI) ខ្ញុំស្ទើរតែឆ្កួតរហូតឥឡូវ(២ដង) ក្នុងទ្រូងហ្មងសៅក្តៅឈួលឈឺផ្សារហាអឺអឺអើយ
XII) ដំរីសអ្ហើយល្មមឈប់សោកា(២ដង) នេះជាវាសនារបស់យើងទេហាអឺអឺអើយ។

English