Song Title:ដើមដូងព្រលឹងស្នេហ៍
Artist: ស៊ីន ស៊ីសាមុត
Genre:
Lyric
១. ឱរាត្រីស្ងាត់នាមាត់ទន្លេ កន្លែងគូស្នេហ៍ ធ្លាប់មកកំសាន្ត
អង្គុយរៀបរាប់រឿងស្នេហ៍ពីរប្រាណ ក្រោមដួងព្រះចន្ទ ដែលរះពេញវង់ ។
២. ដើមដូងដុះទេរទាបទៅមាត់ស្ទឹង ជាដួងព្រលឹង ខ្ញុំនិងនួនល្អង
ដូងអើយ ដូងទេរកុំរេសៅហ្មង ជួយចាំខ្ញុំផង ចាំរឿងស្នេហា ។
បន្ទរ. យប់យន់ត្រជាក់ ខ្យល់ធ្លាក់រំភើយ ក្រអូបបង្កើយក្លែបក្លិនកន្និដ្ឋា
ក្លិនផ្កាចំប៉ី ក្លិនស្រីជីវា ជីវិតស្នេហា ប្រាថ្នាគ្រប់ជាតិ ។
៣. គូខ្ញុំបើព្រាត់ គឺព្រាត់ដោយកម្ម មិនមែនចិត្តនាំ ឲ្យខ្ញុំឃ្លាឃ្លាត
ជាតិនេះ ជួបហើយជាតិក្រោយជួបទៀត សូមជួបគ្រប់ជាតិ កុំឃ្លាតសោះឡើយ ។