Live Demo of Next.js Boilerplate - Explore the Authentication
Header background

Khmer↔English Dictionaries

Khmer Oldies

ដួង​ខែ​រនោច

Wat-Phnom CD # 25
អនុស្សាវរីយ៍​បាត់ដំបង​ទី​២

ដួង​ខែ​រនោច

Artist: ស៊ីន ស៊ីសាមុត

Writer: ញ៉ែម ផុន

First Verse: ទឹក​ឡើង​លិច​ព្រៃ​ដី​ទន្លេសាប

Lyric

១. ទឹកឡើងលិចព្រៃដីទន្លេសាប អើយ
រនោចខែទាបរៀបខ្លួននិទ្រា
ឱ!ស្រុកក្រគរ ជំនោររងា
ដួងចិត្តកំព្រាក្នុងទូកនេសាទ។

២. រលករលេញដេញមិនចេះហត់ អើយ
ឋានស្នេហ៍កម្សត់វាសនាមិនស្អាត
កាលទុំជាសង្ឃ នាងទាវដាក់បាត្រ
បងអ្នកនេសាទខុសចិត្តមេបា។

៣. ឱ!ស្រុកក្រគរ ដួងខែរនោច
ខែ១៥រោច ស្អែកចេញវស្សា
បទបើកវាំងនន បទជ្រោងផ្កាស្លា
សំពោងផ្កាចារ បងសូមតោងស្បៃ។

៤. វាលសម្ដេចយស ឈ្មោះល្បីស័ក្ដិសិទ្ធិ អើយ
ជួយចាំរឿងពិតចែចង់និស្ស័យ
បើសិនក្ដីស្នេហ៍ ប្រែជាដោះដៃ
សូមព្រះម្ចាស់ថ្លៃ កុំមើលបំណាំ។

បន្ទរ៖ ៣-៤

YouTube Video