Live Demo of Next.js Boilerplate - Explore the Authentication
Header background

Khmer↔English Dictionaries

Khmer Oldies

ការ​ក៏​ការ

Wat-Phnom CD # 108
រាំ​ជាមួយ​ហាស់-សាឡន

ការ​ក៏​ការ

Artist: មាស សាម៉ន

First Verse: នឹក​ឡើង​ខ្ញុំ​សែន​ហួស​ចិត្ត

Lyric

I.នឹកឡើងខ្ញុំសែនហួសចិត្តចាញ់បោកគំនិត អីយ៉ាស់! បងប្អូនមីងមា
នឹកឡើងខ្ញុំសែនហួសចិត្តចាញ់បោកគំនិត អីយ៉ាស់! បងប្អូនមីងមា
សួរខ្ញុំថាចង់ការប្រពន្ធទេសួរខ្ញុំថាចង់ការប្រពន្ធទេ
ខ្ញុំឮគេថា ខ្ញុំសប្បាយចិត្តភ្លាម។

II.ខ្ញុំឆ្លើយថា ការក៏ការកូនចៅអ្នកណា តើនៅក្រមុំឬទេ?
ខ្ញុំឆ្លើយថា ការក៏ការកូនចៅអ្នកណា តើនៅក្រមុំឬទេ?
គាត់ឆ្លើយថា គេនៅទំនេរគាត់ឆ្លើយថា គេនៅទំនេរ
ហើយស្អាតអស្ចារ្យ គ្មាននរណាស្អាតដូច។

III.ខ្ញុំការប្រពន្ធបានមកក្នុងចិត្តអរព្រួច អីយ៉ា! ដូចចិត្តប្រាថ្នា
ខ្ញុំការប្រពន្ធបានមកក្នុងចិត្តអរព្រួច អីយ៉ា! ដូចចិត្តប្រាថ្នា
ខ្ញុំព្រួយព្រោះឮប្រពន្ធថាខ្ញុំព្រួយព្រោះឮប្រពន្ធថា
កុំអាលទៅណា ទៅផ្សំដំណេកសិន។

IV.ហ្នក! ពេលផ្សំ គេហ៊្វកសេខ្ញុំហើយគេនៅបង្ខំ ឲ្យខ្ញុំជញ្ជាត់មួក
ពេលផ្សំ គេហ្វកសេខ្ញុំហើយគេនៅបង្ខំ ឲ្យខ្ញុំជញ្ជាត់មួក
ខ្ញុំថប់រកកលនឹងចង់ឈ្លក់ខ្ញុំថប់រកកលនឹងចង់ឈ្លក់
គេចាប់ជញ្ជាត់មួក ដឺពីលេខលើខ្ញុំទៀត។

ពោល៖ ហ៊ឺ...ចាញ់បោកគេមួយចានហើយខ្ញុំ ឮសូរគេថា ក្រមុំអៀនណាស់ ចំណែកប្រពន្ធខ្ញុំទើបនឹងរៀបការ មិនទាន់បានមួយថ្ងៃផង ស្រាប់តែគេហ៊្វកសេ (forcer ប្រែពីភាសាបារាំង មានន័យថា "បង្ខំ")ខ្ញុំ ហើយគេទារជញ្ជាត់មួក(ពាក្យគ្រលាស់ពីពាក្យ "ជញ្ជក់មាត់")ខ្ញុំ រួចចង់ដឺពីលេខ (ពាក្យគ្រលាស់ពីពាក្យ "ដេកពីលើ")លើខ្ញុំទៀត មើលទៅទ្រាំមិនបានទេលោកអើយ ខ្ញុំទ្រាំមិនបានទេ មិនដែលមានប្រពន្ធណា ដូចប្រពន្ធខ្ញុំទេ លោកអើយលោក។

បន្ទរ៖ IV

YouTube Video