Song Title:ឈប់ស្រឡាញ់អូនទៅ
Artist: រស់ សេរីសុទ្ធា
Genre: Bolero
Lyric
១. ឈប់ស្រឡាញ់អូនទៅ
បើពេលឥឡូវពិបាករស់នៅជាមួយគ្នាផង
ឈប់ស្រឡាញ់គ្នា គឺអស់កម្មពៀរព្រោះអស់ចំណង
ពាក្យពេចន៍អូនបង គួរឈប់សាសងហើយផ្ដាច់និស្ស័យ។
២. ឈប់ស្រឡាញ់អូនទៅ
ឈប់ពេលឥឡូវ នោះទើបអូននៅស្រឡាញ់ប្រុសថ្លៃ
ព្រោះក្ដីស្នេហាខ្វះការស្មោះត្រង់ក៏អស់តម្លៃ
នៅស្នេហ៍ធ្វើអ្វី បើរឿងអប្រិយកើតពីស្នេហា។
៣. ពិភពលោកិយចែងចាំងរស្មីអផ្សុកអំពល់
យល់តែកង្វល់ច្របូកច្របល់ច្រណែនឫស្យា
រឿងរ៉ាវពាក្យពិតមិនដែលចូលចិត្តសាសងវាចា
ឯរឿងស្នេហាកើតឡើងពេលណាអាប់អស់សិរី។
៤. ឈប់ស្រឡាញ់អូនចុះ
ទុកឲ្យអូនរស់ក្នុងនាមមានឈ្មោះថាមានសេរី
មានសេរីភាពរីកថ្លាគំនិតជីវិតទាសី
អូនមានរស្មីលុះណាប្រុសថ្លៃឈប់ស្រឡាញ់អូន។
បន្ទរ ៣.
ទីបញ្ចប់ៈ ឈប់ស្រឡាញ់អូនៗ ឈប់ស្រឡាញ់អូនទៅ...