Song Title:ជិះទូកលេងក្នុងបឹង
Artist: ស៊ីន ស៊ីសាមុត
Genre:
Lyric
១- អូនអើយ! អូនមកជិះទូកលេង ជិះទូកលេងជាមួយនឹងបង! មើលហ្ន៎! ផ្កាឈូករីករហង់ គួរអោយចង់កាច់លេង។
បន្ទរ--មើលហ្ន៎! មច្ឆាហែលផ្កាប់ផ្ងារ នៅក្នុងទឹកថ្លាឈ្វេង ស្រកាផ្លេកភ្លឺ ចាំងចិញ្ចែង គួរចាប់លេងកែកំសាន្ត។
២- បងប្រឹងអុំទូក អោយស្រីជិះ ដៃស្ទើររលេះទៅហើយកល្យាណ តែសុខចិត្តទ្រាំអោយតែបាន អោយតែបានមកជិះនឹងបង។