Song Title:ជំនោរប៉ៃលិន
Artist: រស់ សេរីសុទ្ធា
Genre: Slow
Lyric
១. សន្សើមជើងភ្នំទោចយំសូមក្តីអាណិត
សាស្ត្រាចៅចិត្រកាំបិតអាចចិត្តដងឯង
ល្ខោនស្នេហ៍លោកាដូចខ្លាឃ្មុំដាច់សង្វែង
រស់សែនចំបែងកម្សត់កំប្លែងមិនទៀង។
២. ជំនោរប៉ៃលិនសុបិនលើខ្នងភ្នំយ៉ាត
មន្តស្នេហ៍អធ្រាត្រធម្មជាតិក្រោមតំណក់ភ្លៀង
ទំនួញជាតិមុននាយទុនព្រៃត្បូងកណ្តៀង
ប្រហាររូបនាងឲ្យឃ្លាតៗចាកប្រុសស្នេហ៍។
៣. ពោល: ឆវ័នបងអើយ! នៅចាំទេបង
ស្នេហ៍គ្រាដំបូងក្រោមម្លប់ដួងខែ
អូននឹកស្រណោះដល់ភក្ត្រប្រុសស្នេហ៍
អូនធ្លាប់បំពេមិនដែលឲ្យឃ្លាត។
៤. ជំនោររសាត់ផាត់លើផ្នូរស្នេហ៍អ្នកក្រ
រស់ទាំងត្រដរក្លាយជាទាសករធម្មជាតិ
តែអូននៅស្មោះទោះបីផ្ទៃលោកចង្អៀត
ទោះកើតរយជាតិប្រាថ្នាជួបបងជានិច្ច។
បន្ទរ ១.