Live Demo of Next.js Boilerplate - Explore the Authentication
Header background

Khmer↔English Dictionaries

Song Title:ជឿ​ចិត្ត​បង​ចុះ

Artist: អ៊ិន យ៉េង

Genre:

Lyric

១ ប) . ខ្លួនបងសព្វថ្ងៃរីងរៃដួងចិត្ត ត្រេចចរផ្សងព្រេងជិវិត សូមអូនអាណិតប្រណីបងផង
រៀមសូមផ្ញើខ្លួន រួមរស់ជាគូគ្រង សូមអូនសាសង ថាស្នេហ៍រៀមបងមួយម៉ាត់មកថ្លៃ។

២ ស) . អូនមិនស្ដាយទេពាក្យថាស្នេហា តែយើងទើបនឹងស្គាល់គ្នា សូមបងមេត្តាកុំបង្ខំស្រី
អូនខ្លាចតែបង បានប្រាណដោះដៃ
(ប) ទេ!ទេ! ព្រលឹងថ្លៃ សូមកែវស្រស់ស្រីកុំស្តីដូច្នោះ។

បន្ទរ)) (ប) . ទោះស្លាប់ក៍ហ៊ាន បងបូជាប្រាណ អូនជឿចិត្តបងចុះ
(ស) អូនក្រែងមិនពិត ខ្លាចណាស់ចិត្តប្រុស (ប) បងពិតជាស្មោះអស់ពីដួងចិត្ត។

៣ស) . ខ្លួនអូនជាស្រីនៅវ័យក្រមុំ បើស្នេហ៍ត្រូវរកចាស់ទុំ មកដណ្តឹងខ្ញុំ បើស្រឡាញ់ពិត
(ប) រឿងគូស្រករ ជាបញ្ហាជីវិត ឱ្យតែអូនស្នេហ៍ស្និទធ អូនអ្ហើយយើងពិត ជាបានសុខសាន្ត។

English