Song Title:ជើងមេឃពណ៌ស
Artist: ស៊ីន ស៊ីសាមុត
Genre:
Lyric
I.(ប) ស្អាតណាស់ ស្អាតណាស់ សក់ខ្មៅរលោង ហ៊ឺ...ថ្ពាល់ក៏រលោង ហ៊ឺ...ឆ្ងាញ់ ហ៊ឺ...
(ស) នែ!កុំពាល់ឆាប់ថយចេញ(ប) ទេ! មេត្តាកុំកំណាញ់ ឱ!ថ្ពាល់ឆ្ងាញ់អ្វីម្ល៉េះទេ។
II.(ស) ឯណាស្នៀតសក់ដែលអូនជូនបង ហ៊ឺ...(ប) នេះកែវនួនល្អងមិនងាយបាត់ទេ ហ៊ឺ...
(ស) ខ្លាចតែចិត្តប្រុសដូចទន្លេ(ប) ឱ!បើបងដូចជាទន្លេ ឯមាសមេដូចជាមច្ឆា។
R.(ស) សាធុ សាធុ សរសើរចិត្តបង(ប) មិនណានួនល្អង បងហ៊ានស្បថ ហ៊ឺ...
(ស) ឲ្យតែប្រាកដ(ប) បងស្បថមុខវិហារ យកព្រះធ្វើជាសាក្សី
នេះហើយចេតិយ បើយើងក្ស័យជីវីធាតុយើងទាំងពីរទុកទីនេះ។
III.(ស) ឱស្ពានអឺយស្ពានជួយចាំខ្ញុំផង ហ៊ឺ...ចាំពាក្យដែលបងស្បថជាមួយស្រី ហ៊ឺ...
គឺនេះហើយជាសាក្សី(ប) ថាកុំភ័យ ថាកុំភ័យ គ្មានអ្វីបំបែកយើងទេ។
IV.(ប) ជើងមេឃពណ៌សត្រចះត្រចង់ ហ៊ឺ...ស្នេហ៍យើងពេញវង់ ពេញវង់រស្មី ហ៊ឺ...
(ស) អូនសង្ឃឹមនឹងជីវិតថ្មី(ប+ស) ឱស្នេហ៍យើងក្រអូបក្រៃ ស្នេហ៍មានន័យម្ល៉េះទេ។