Song Title:ជូតទឹកភ្នែកទៅអូន
Artist: ស៊ីន ស៊ីសាមុត
Genre: Slow
Lyric
១. ជូតទឹកភ្នែកចេញទៅព្រលឹង ហ៊ឺហ៊ឺហ៊ឺហ៊ឺ ខឹងដល់ណា
សូមតែអូន នាងមេត្តា បង្ហាញភ័ក្ត្រាមករកបង ហ៊ឺហ៊ឺហ៊ឺហ៊ឺ ណាកែវអើយ ។
២. គេងកើយភ្លៅ បងមកព្រលឹង ហ៊ឺហ៊ឺហ៊ឺហ៊ឺ ឈប់ខឹងទៅ បងអង្អែល អេះខ្នងអោយពៅ
យប់កាន់តែជ្រៅទៅហើយណា ហ៊ឺហ៊ឺហ៊ឺហ៊ឺ ឈប់យំទៅ ។
បន្ទរ. បើអូនមិនឈប់យំទេ ហ៊ឺ.. ប្រយ័ត្នបងយំតាមណា៎ តើអ្នកណា ជួយលួងអ្នកណា
ណ្ហើយចុះជីវ៉ាឈប់យំទៅ បងខុសហើយ ពៅ ក្តិចបងចុះ ។
៣. ក្តិចត្រង់ណាក៏បានដែរ ហ៊ឺហ៊ឺហ៊ឺហ៊ឺ ក្តិចតាមចិត្ត តែសូមអូននាង អាណិត
កុំក្តិចជីវិតស្នេហាយើង ហ៊ឺហ៊ឺហ៊ឺហ៊ឺ ណាកែវអើយ ៕