Live Demo of Next.js Boilerplate - Explore the Authentication
Header background

Khmer↔English Dictionaries

Song Title:ជាយ​អាវ⁣យាយ⁣សែន

Artist: ស៊ីន ស៊ីសាមុត

Genre:

Lyric

១. ⁣​ជាយ​អាវយាយសែន​ជា​ដែន​រលក ⁣​អ្នក​ផង​ទៅមក​ ⁣តែ​សែន​បូជា ⁣(បន្ទរ) ⁣
សូម​សុខ​ឲ្យ​ផុត​ពី​ព្យុះ​ព្យោមា​ ⁣បំផ្លាញ​នាវា​នា​ដែន​សមុទ្រ ⁣។

២. ⁣ជាយ​អាវយាយសែន​បោះ​ដែន​ផែន​ទឹក ⁣យើង​ខ្ញុំ​រំលឹក ⁣នឹក​គុណ​បំផុត​ ⁣⁣(បន្ទរ)
អស់​លោក​អ្នក​តា​រក្សា​សមុទ្រ ⁣ជួយ​យើង​ឲ្យ​ផុត​ពី​គ្រោះ​ចង្រៃ ⁣។

. ⁣អ្នកតា​ដែន​កោះ​អ្នកតា​ដែន​ទឹក ⁣ខ្មោច​ព្រាយ​សន្ធឹក ⁣រក្សា​ព្រឹក្ស​ព្រៃ ⁣⁣(បន្ទរ)
ស្ដេច​នាគ​មច្ឆា​អ្នកតា​ជលស័យ ⁣មក​ជុំ​លើ​អាយជាយ​អាវយាយសែន ⁣។

៤. ⁣អស់លោក​ជុំ​ហើយ​ថ្លៃ​អើយ​បង្គំ ⁣លើក​ដៃ​ប្រណម ⁣ព្រម​គ្រឿង​សំណែន​⁣(បន្ទរ)
សូម​សុខ​សួស្ដី​សូម​ជ័យ​ព្រំដែន ⁣សូម​អាវយាយសែន​បាំង​ព្យុះ​រលក ⁣៕

English