Song Title:ជាតិនេះមានតែអូន
Artist: ស៊ីន ស៊ីសាមុត
Genre:
Lyric
១ ដឹងដែរថាមិនត្រូវស្រឡាញ់អូនទេ ហេតុអ្វីបានជាចិត្តជាប់មាននិស្ស័យ
បងខំកាត់ចិត្តបំភ្លេចទាំងក្ដីអាល័យ ប៉ុន្តែចិត្តនៅស្រមៃឃើញអូន។
២ ដឹងដែរថាបងមិនត្រូវនឹកអូនឡើយ
ហេតុអ្វីបានជាដួងចិត្តក្រៀមស្រពោន
ចេះតែរឭកនឹកអូនគ្មានរពេលសាយ
ខ្វល់ខ្វាយមិនចង់ឃ្លាតកាយឡើយណា។
៣ នឹកសម្ដីផ្អែមពីរោះ ឈ្មោះថាឱសថស្នេហា
ចាក់ដោតឱរាផ្សាក្ដៅក្រហាយ ឲ្យស្រណោះមិនអស់ស្ដាយ
រូបកាយធ្លាប់ត្រកង ពៅអ្ហើយពៅបងគួរអាសូរចិត្ត។
បន្ទរ រឿងរ៉ាវអាក្រក់និងល្អកន្លងទៅ នៅតែឲ្យនឹកយប់ព្រឹកជាប់ជីវិត
រាល់ពេលសុបិនរួមប្រាណមិនខានស្នេហ៍ស្និទ្ធ
ជាតិនេះបើគិតគឺមានតែអូន៕