Live Demo of Next.js Boilerplate - Explore the Authentication
Header background

Khmer↔English Dictionaries

Khmer Oldies

ជនជាតិ​ខ្មែរ

Wat-Phnom CD # 71
កម្រង​ចម្រៀង​ជ្រើសរើស​ចំរុះ

ជនជាតិ​ខ្មែរ

Artist: ហួយ មាស

First Verse: ជនជាតិ​ខ្មែរ​កើត​នៅ​លើ​ដីខ្មែរ យើង​ត្រូវ​ខំ​ថែ​ជាតិ​អោយ​បាន​រុងរឿង

Lyric

១- ជនជាតិខ្មែរកើតនៅលើដីខ្មែរ យើងត្រូវខំថែជាតិអោយបានរុងរឿង  កេរឈ្មោះជាតិនឹងបានថ្កុំថ្កើង លុះត្រាតែយើងចេះថែរក្សា។  ២- ទោះបីខ្មែរឋិតនៅប្រទេសណា សូមកុំភ្លេចថាយើងកើតពីជាតិខ្មែរ  កុំអោយបរទេសគេមកបង្វែរ អោយខ្មែរនិងខ្មែរបែកសាមគ្គីគ្នា។  បន្ទរ- ថ្វីបើគេហ៊ានចំណាយ ប្រាក់គេចាយហូរហៀរយ៉ាងណា  សូមកុំភ្លេចយើងជាខេមរា រុងរឿងថ្លៃថ្លាតាំងពីបុរាណ។  ៣- ព្រលឹងជាតិនៅគង់វង្សបានយូរ លុះត្រាយើងប្តូររួមកម្លាំងគ្រប់ប្រាណ  កសាងជាតិអោយបានថ្កើងថ្កាន នោះទើបយើងបានស្គាល់ក្តីរុងរឿង។

YouTube Video