Live Demo of Next.js Boilerplate - Explore the Authentication
Header background

Khmer↔English Dictionaries

Song Title:ឆ្លើយ​ចាស​មក​អូន

Artist: ស៊ីន ស៊ីសាមុត

Genre: Slow

Lyric

ឆ្លើយចាស៎មកអូនឆ្លើយចាស៎មកអូនបងសូម..អង្វរ
1.ឆ្លើយចាស៎មួយម៉ាត់ មិនខាតទេស្ងួនស្នេហ៍មិនបានខ្លួនអូនមានខាតអ្វី
បងមិនបង្ខំឱ្យឆ្លើយទេស្រី គ្រាន់តែអង្វររាល់ថ្ងៃ ចរណៃប្រណីបងទេ?
2.ឆ្លើយចាស៎មកអូន..បងសូមអង្វរ ឆ្លើយដោយស្មោះសនឹងចិត្តស្នេហា
ម្តេចក៏ស្រីឆ្លើយត្រឹមតែនេត្រា ខ្លាចអ្វីមួយម៉ាត់ពាក្យថា ស្នេហាៗៗ
R.អូនហ្អើយអូនបង..ស្រឡាញ់ ស្រឡាញ់ពេញចិត្ត ជីវិត ប្តូរនឹងស្រី
បងសូមតែអូនប្រណី ឆ្លើយចាស៎មកស្រី ខ្មាសអ្វីអៀនអ្វីព្រលឹង
3.ឆ្លើយចាស៎មកអូន! ឆ្លើយចាស៎មកអូន!ម្តេចក៏ស្ងាត់សូន្យមិនឮសម្តី
ឬមួយព្រលឹងមិនព្រមប្រណី អាណិតបងទេឬអ្វី បានជាចរណៃនៅស្ងៀម

English