Live Demo of Next.js Boilerplate - Explore the Authentication
Header background

Khmer↔English Dictionaries

Song Title:ឆ្នាំ​ថ្មី​មក​ដល់​ហើយ

Artist: រស់ សេរីសុទ្ធា

Genre:

Lyric

១. ឆ្នាំ​ថ្មី​​​​មក​ដល់​ហើយ នែ​ពួក​យើង​អើយ​រៀប​ចំ​ខ្លួន​ប្រាណ (​ស្ទួន​)
អ៊ុត​សក់​អាវ​ថ្មី ឲ្យ​ភុំ​ផាន (​ស្ទួន​) ស្រាក់​កាន់​បើ​មាន​កុំ​ភ្លេច​ក្រមួន​មាន់
សំពត់​ស្លៀក​ខ្វារេ ឪ​អើយ​កុំ​ជេរ ម៉ែ​អើយ​កុំ​ឃាត់ (​ស្ទួន​)
មួយ​ឆ្នាំ​មាន​ម្ដង កុំ​ឮ​មាត់ (​ស្ទួន​) ឪ​ឃាត់​ម៉ែ​ឃាត់ ក៏​មិន​​ឈ្នះ​ដែរ ។

ភ្លេង

២. ច្រៀង​រាំ​អើយ ឲ្យ​អស់​ដៃ គំរប់​បី​ថ្ងៃ​ទំនៀម​របស់​ខ្មែរ (​ស្ទួន​)
ចោល​ឈូង​ទាញ​ព្រ័ត្រ កុំ​កែ​ប្រែ (​ស្ទួន​) ជា​ប្រពៃ​ណី​ខ្មែរ​តាំង​ពី​បុរាណ
បើ​បាន​សប្បាយ​ហើយ ស្រី​ៗ​យើង​អើយ​​កុំ​ភ្លេច​ចង្ហាន់
បង្អែម​ចំអាប មាន​សារម៉ាន់ (​ស្ទួន​) ប្រគេន​លោក​ឆាន់ បាន​បុណ្យ​ទៅ​ជាតិ​ក្រោយ ។

English