Song Title:ឆោមអើយឆោមឆើត
Artist: សុះ ម៉ាត់
Genre: Saravann
Lyric
១) ឆោមអើយឆោមឆើត អើយកើតលើដី សំបុរខៀវខ្ចី អើយដូចអន្លក់ (ស្ទួន)
បើទំនិញទិញដូរ អើយបងសូមភ្លក្ស បើលក់មិនលក់ អើយបងសូមតថ្លៃ។
២) ឆោមអើយឆោមឆុងអើយទ្រង់សង្ហា ពាក់កម្រងផ្កា អើយភួងមាល័យ (ស្ទួន)
នែប្រុសៗជាន់គ្នាបាក់ជើងដៃ ព្រោះមួយថ្ងៃៗគិតតែប្រេងម្ស៉ៅ។
៣) ប្រុសខ្លះគ្រេចក ខ្លះឈរភ្លេចភ្លឹក ត្រូវភ្លៀងទទឹកអើយអត់គេហៅ (ស្ទួន)
មិត្តភក្តិអូសដៃនៅមិនព្រមទៅ អញនៅអញនៅមើលអោយឆ្អែតភ្នែក។