Song Title:ច្បារមនរឿងខ្ញុំ
Artist: រស់ សេរីសុទ្ធា
Genre:
Lyric
១. តឹងទ្រូងស្ទើរបែក ទឹកភ្នែកហូរធ្លាក់ឯកឯង
ស្ទើរឆ្កួតវង្វេង ទ្រូងអូនចំបែងរីងរៃ
អូនអានអក្ខរាដែលបងបញ្ជាក់ខែថ្ងៃ
អូនខំរាប់ដៃបងថាវិលវៃថ្ងៃប្រាំមីនា។
២. លើចុងត្នោតទោល ក្អែកបូលអូនអរអនេក
ខំជូតទឹកភ្នែក ស្មានថាបានយល់ភក្ត្រា
ចាំបាត់ៗទ្រូងអូនចុកចាប់ពើតផ្សា
អូនយកអក្ខរាមកអានច្រើនសារឲ្យបានស្បើយទុក្ខ។
៣. ផ្គរលាន់ល្វើយៗឆ្លងឆ្លើយដូចសព្ទសម្ដី
បើអត់ប្រុសថ្លៃអកញីស៊ូចាំសំបុក
អូនស៊ូនៅព្រៅទ្រាំរស់គេងឱបក្ដីទុក្ខ
ប្រាថ្នាជាតិមុខសូមជួបតែសុខប្រុសថ្លៃមួយអើយ។
R. ឱ!ភូមិច្បារមនជ្រកកោនរួមផ្ញើជីវិត
ស្នាមស្នេហ៍អតីតរឿងពិតអ្នកដឹងអស់ហើយ
កម្មខ្ញុំជាតិនេះប្រទះតែទុក្ខឥតស្បើយ
ឱ! ច្បារមនអើយ មានតែអ្នកហើយដែលខ្ញុំផ្ញើឆ្អឹង។