Live Demo of Next.js Boilerplate - Explore the Authentication
Header background

Khmer↔English Dictionaries

Song Title:ចាំ​អូន​រាល់​រាត្រី

Artist: ស៊ីន ស៊ីសាមុត

Genre: Slow

Lyric

១. បងនៅចាំអូន ចាំរាល់រាត្រី
ចាំចរណៃ ចាំស្រីមករកបង
បងគេងមិនលក់...ទេ ព្រលឹងអឺយ
បងចាំ ចាំត្រាណត្រើយ
ចាំឆ្លងឆ្លើយ ចាំឆ្លងឆ្លើយ កៀកកើយស្នេហ៍ស្នង។

២. យប់យន់សែនស្ងាត់ បាត់សូន្យដំណឹង
យប់ស្ងាត់ឈឹង ទ្រូងរែងសៅហ្មង
ព្រះចន្ទយាងទៅ...ឆ្ងាយ ឆ្ងាយសន្លឹម
ចាំមើលផ្លូវមាសម៉ុម
ចិត្តរណ្ដំ ចិត្តរណ្ដំ ពុំមានពេលស្បើយ។

៣. យប់ច្រើនកន្លង បងនៅម្នាក់ឯង
ចិត្តចំបែង គ្មានពេលល្ហែល្ហើយ
បងនឹងអូន...ណាស់ ព្រលឹងអឺយ
វិលមកណាត្រាណត្រើយ
បងនៅចាំ បងនៅចាំ រាល់រាត្រី។

បន្ទរ៖ ៣

English