Live Demo of Next.js Boilerplate - Explore the Authentication
Header background

Khmer↔English Dictionaries

Song Title:ចាំ​អូន​ពេញ​មួយ​យប់

Artist: ស៊ីន ស៊ីសាមុត

Genre: Bolero Lent

Lyric

១. បងអង្គុយចាំមើលផ្លូវតើពៅទៅណា
ខំញ៉ាំស្រាក៏ស្រាមិនធ្វើឱ្យបងស្រវឹង
បងខំចាំដំណឹង បាត់សូន្យឈឹង
ពេលថ្មើរហ្នឹង តើពៅព្រលឹងទៅណា
ម្ដេចក៏ឱ្យបងចាំៗៗ
ខុសចំណាំដែលធ្លាប់ជួបគ្នា។

២. បងអង្គុយចាំតែស្រី មួយរាត្រីទៅហើយ
ឃើញគេកៀកកើយសង្សារ
ស្មានថាអូនបណ្ដើរគេ ឱ!មិនមែនទេ
ច្រឡំទេស្មានតែរូបស្រី ខំញ៉ាំបារីបំភ្លេច
តែបំភ្លេចមិនបាន មិនបាន
ចាំមួយយប់ទៅហើយអូនអើយ។

៣. បងចាំយូរទៅយូរទៅ នៅតែមិនឃើញស្នេហ៍
ខំញ៉ាំកាហ្វេកុំឲ្យងងុយ អង្គុយចាំមើលផ្លូវ
ចាំយូរៗទៅ ឮមាត់ហៅ ស្មានតែអូនហៅ
ឱ! មិនមែនពៅហៅឡើយ
ឱ! ព្រះអើយម្ដាយបងហៅទេ
ហើយគាត់ជេរថាបងមិនគេង។

English