Song Title:ចាំមើលតែផ្លូវ
Artist: អ៊ឹម សុងសឺម
Genre:
Lyric
បទស្រី
I.អូនរង់ចាំមើលតែផ្លូវ មើលតែផ្លូវ អាធ្រាតយប់ជ្រៅ មិនឃើញប្រុសបង ព្រះច័ន្ទក៏រះចិត្តអូនហ្មួហ្មង ហ្មួហ្មង តើបងអ្នកនៅទីណា?
II.អូនចាំៗជានិច្ច ចាំជានិច្ច គ្មានពេលណាភ្លេច ពាក្យពេចន៍សន្យា មាត់ស្ទឹងច័ន្ទរះ ចាំងឆ្លុះភក្ត្រា ភក្ត្រា កំព្រាឈរចាំម្នាក់ឯង។
បន្ទរ) ឥលូវហ្មួហ្មង រាត្រីកន្លង កន្លងហួសផុតទៅហើយ សល់តែជំនោរដែលថ្ងូរឆ្លងឆ្លើយ អស់សង្ឃឹមហើយណាប្រុសថ្លៃ។
III.ស្រឡាញ់តែបងមួយ តែបងមួយ មិនឲ្យបងព្រួយក្នុងហឬទ័យ ស្រឡាញ់អូនហើយ ម្តេចដោះដៃ ដោះដៃចោលអូនកំព្រាឯកា។
-----
បទប្រុស
I. បងរង់ចាំមើលតែផ្លូវ មើលតែផ្លូវ អាធ្រាតយប់ជ្រៅ មិនឃើញនួនល្អង ព្រះច័ន្ទក៏រះចិត្តរៀមហ្មួហ្មង ហ្មួហ្មង នួនល្អងនាងនៅទីណា?
II.បងចាំៗជានិច្ច ចាំជានិច្ច គ្មានពេលណាភ្លេច ពាក្យពេចន៍សន្យា មាត់ស្ទឹងច័ន្ទរះ ចាំងឆ្លុះភក្ត្រា ភក្ត្រា កំព្រាឈរចាំម្នាក់ឯង។
បន្ទរ) ឥលូវហ្មួហ្មង រាត្រីកន្លង កន្លងហួសផុតទៅហើយ សល់តែជំនោរដែលថ្ងូរឆ្លងឆ្លើយ អស់សង្ឃឹមហើយណាស្រីថ្លៃ។
III.ស្រឡាញ់តែអូនមួយ តែអូនមួយ មិនឲ្យអូនព្រួយក្នុងហឬទ័យ ស្រឡាញ់បងហើយ ម្តេចដោះដៃ ដោះដៃចោលបងកំព្រាឯកា។