Song Title:ចាំនៅតែចាំ
Artist: រស់ សេរីសុទ្ធា
Genre: Slow
Lyric
១. ពេលនេះបងអើយយើងបែកគ្នា តែចិន្ដាអូនចាំ
ទោះបីយូររាប់រយពាន់ឆ្នាំ ក៏អូនទ្រាំចាំបង
នឹកឃើញគ្រាកើយដៃសង្សា ស្ដាប់ដង្ហើមឆ្លើយឆ្លង
វាចាសាសងអូនបងផ្អែមល្ហែមត្រជាក់
អូននឹកឃើញទាំងអស់គ្មានភ្លេច
នឹកជានិច្ចណាប្រុសស្ងួន។
២. អូនចាំអូននៅតែចាំលុះជីវិតសូន្យ
ចាំរីងរៃស្គមខ្លួនៗ ឲ្យអូនភ្លេចមិនបាន
អូនគេងឱបក្ដីទុក្ខសោកគ្មានពេលទំនេរ
ខ្លាចប្រុសបងគេចកែ
បោះបង់ចោលស្នេហ៍ៗឲ្យអូនកំព្រា
រងាដួងចិត្តម្នាក់ឯង តែអូននៅតែចាំ។
បន្ទរៈ ២
ជាទីបញ្ចប់ៈ តែអូននៅតែចាំ តែអូននៅតែចាំ