Live Demo of Next.js Boilerplate - Explore the Authentication
Header background

Khmer↔English Dictionaries

Song Title:កម្រង​ភួងថ្កុល

Artist: ស៊ីន ស៊ីសាមុត

Genre:

Lyric

១. សម្រស់ភួងថ្កុលខ្ញុំយល់កាលណា រន្ធត់ចិន្តាប្រាថ្នាចង់បាន ស្រមើស្រម៉ៃឃើញតែកល្យាណ ធ្វើម្តេចរៀមបានប្រាណមកកៀកកើយ ។

២. ដងស្ទឹងសង្កែបំពេរដួងចិត្ត ប្រាប់ថាវរមិត្រឥតបែរកន្តើយ រង់ចាំរូបបងឥតលស់ពេលឡើយ ស្ទឹងសង្កែអើយពិតឬយ៉ាងណា ។

បន្ទរ. តោឈរនៅស្ងៀមធ្វើហី អ្នកមិនព្រមស្តីប្រាប់ពីចិន្តា ពិតទេសម្តីថាស្រីមេត្តា ដូចទឹកស្ទឹងថ្លា ស្នេហាៗ រូបខ្ញុំ ។

៣. ភូងថ្កុលឲ្យក្លិនហាក់មិនរសាយ ឲ្យរៀមខ្វល់ខ្វាយស្ទើរតែស្រែកយំ ជួបស្នេហ៍ថតចិត្ត ផ្តិតក្នុងអារម្មណ៍ ដង្ហោយហៅខ្ញុំ ឥតលោះពេលឡើយ ។

English