Song Title:ចាំញញឹមសារជាថ្មី
Artist: ស៊ីន ស៊ីសាមុត
Genre:
Lyric
(១). ភ័ក្ត្រាពព្រឹមញញឹមសែនស្រស់ ចោលក្តីស្រណោះមិនអស់អាល័យ
បងខំស្រឡាញ់ស្រឡាញ់ស្ទើក្ស័យ រាល់ពេលស្រមៃថាថ្លៃជាគូ...។
(២). ថ្ងៃនេះផ្ទៃមេឃអ័ព្វអន់រស្មី តើរឿងហេតុអ្វីមេឃមិនអាសូរ
មេឃផ្លាស់ភ្លាមៗប្រៀបបានជំនោរ ទ្រូងអើយពេញពោរដោយក្តីខ្លោចផ្សា។
បន្ទរ៖ ស្រណោះទាំងអស់គ្រប់គ្រាកំសត់ មានតែមួយគត់នៅក្នុងលោកា
តែស្នេហ៍ដូចព្យុះកណ្តាលជលសារ អោយគិតយ៉ាងណា ឱ!អនិច្ចាវាសនាអភ័ព្វជាប់កម្មភិសម័យ..។
(៣). ថ្ងៃក្រោយតើបាននរណាញញឹម ភ័ក្ត្រាពព្រឹមខានឃើញហើយថ្លៃ
បងគេងទ្រាំចាំចាំសាជាថ្មី ក្រែងបានឃើញស្រីញញឹមម្តងទៀត....៕