Live Demo of Next.js Boilerplate - Explore the Authentication
Header background

Khmer↔English Dictionaries

Song Title:ចាំ​ជួប​រាល់​ថ្ងៃលិច

Artist: ស៊ីន ស៊ីសាមុត

Genre:

Lyric

I. ⁣គេងយោលអង្រឹងទន្ទឹងមើលផ្លូវ ថ្ងៃលិចផុតទៅ អាសូរស្រីពៅនៅតែរងចាំ  ច័ន្ទរះមាត់ទឹកនឹកអស់បណ្តាំ រលកទន្លេគគ្រាំ ទួញយំអោយទ្រាំនឹងកម្មវាសនា។  II. ⁣ចង់ជួបជានិច្ចរាល់ថ្ងៃលិចទៅ ចង់ជួបណាស់ពៅលុះលង់ឥឡូវនៅតែប្រាថ្នា  ខាំធ្មេញតឹងទ្រូងនឹកដូងចិត្តខ្លោចផ្សា សង្គ្រាមនៃចិត្តគ្រួសារ ប្រហាស្នេហ៍យើងក្នុងភ្លើងគ្មានផ្សែង។  R. ⁣ទោះខ្នោះច្រវាក់ដាក់បងយ៉ាងណា តែចិត្តស្នេហានៅតែស្រវាហោះជួបគ្មានក្រែង  ស្លាប់ត្រូវគ្រាប់ចុះអោយអស់ចំបែង មិនខ្លាចទេដាវលំពែង តាក់តែងជាថ្មីជួបគ្នាណាសពៅ។  III. ជួបរាប់ថ្ងៃលិចអោយភ្លេចម្តេចបាន ទូកតូចកល្យាណ ធ្លាប់ចែវកំសាន្តជិតពេលយប់ជ្រៅ  បើបងជាគ្រុឌរត់ឆក់ឥឡូវ បំបាំងកាយបងនឹងពៅ បិទភ្នែកសត្រូវ រស់នៅសុខសាន្ត។ ឭ

English