Live Demo of Next.js Boilerplate - Explore the Authentication
Header background

Khmer↔English Dictionaries

Khmer Oldies

ចាំ​ជាតិ​ក្រោយ​ចុះ

Wat-Phnom CD # 19
កម្រង​ចម្រៀង​ស៊ីន-ស៊ីសាមុត​ជ្រើសរើស

ចាំ​ជាតិ​ក្រោយ​ចុះ

Artist: ស៊ីន ស៊ីសាមុត

Writer: ស៊ីន ស៊ីសាមុត

Genre: Slow

First Verse: ចាំ​ជាតិ​ក្រោយ​ចុះ​ហួស​ហើយ​ជាតិ​នេះ

Lyric

១. ចាំជាតិក្រោយចុះហួសហើយជាតិនេះអូននិងបង
ចាំជាតិក្រោយចុះហួសហើយនួនល្អងបងនិងថ្លៃ
បើស្នេហ៍គ្មានតម្លៃបានជួបត្រឹមសម្ដី
ហើយស្រីឃ្លាតពីឱរា។

២. ចាំជាតិក្រោយចុះបើខុសទៅហើយក្ដីប្រាថ្នា
ចាំជាតិក្រោយចុះបើសិនវាសនាគង់ជួបវិញ
បើជួបក្នុងជាតិនេះក៏គង់ទុក្ខទោម្នេញ
កុំជួបវិញល្អជាជាង។

៣. សមុទ្រវែងឆ្ងាយផុតៗក្ដីអាល័យ
ដូចជាវាចាស្រីសម្ដីមិនទៀងផ្ទៀងក៏លំបាក។

៤. ចាំជាតិក្រោយចុះបើជួបសូមស្មោះអស់ពីប្រាណ
ចាំជាតិក្រោយចុះបើសិនយើងបានរួមវាសនា
ក្នុងជាតិនេះហួសហើយកុំបីឡើយប្រាថ្នា
ប្រាថ្នាក៏គ្មានសង្ឃឹម។

ទីបញ្ចប់ៈ ចាំជាតិក្រោយចុះ។

YouTube Video