Song Title:ចំអកចំអន់
Artist: ស៊ីន ស៊ីសាមុត
Genre:
Lyric
១. ចំអកចំអន់ឲ្យទន់ដួងចិត្ត បញ្ឆៀងបញ្ឆិតឲ្យគិតអាល័យ
កើតទុក្ខគក់ទ្រូងរូងរឹតស្រមៃ ស្ដាយរសជាតិដៃដក់លើឱរា ។
២. រវើរវាយនឿយណាយបេះដូង យល់សប្ដិយល់សូងក្នុងភពស្នេហា
ចង្អៀតចង្អល់ខ្វល់នឹងវាសនា សំណាងបានចារឲ្យយើងព្រាត់ឆ្ងាយ ។
បន្ទរ. ស្រណោះស្រណោកវិយោគរឿងដើម ពេលដកដង្ហើមលេបតែក្ដីស្ដាយ
គល់ឈើមាត់ស្ទឹងរំពឹងផ្អែកកាយ នឹករឿងទាំងឡាយកន្លងផុតទៅហ៊ី!!!
៤. ចំណីមួយម៉ាត់ខាំកាត់ចែកគ្នា ឆ្លាក់ខ្យល់រងាគេងភ្លឹកលើភ្លៅ
ស្នាមខាំលើទ្រូងដិតជាប់ក្រឡៅ ស្នាមស្នេហ៍ប្រដៅឲ្យបងនឹកអូន ៕