Khmer Oldies

Wat-Phnom CD # 19
កម្រងចម្រៀងស៊ីន-ស៊ីសាមុតជ្រើសរើស
ចំប៉ីសៀមរាប
Artist: ស៊ីន ស៊ីសាមុត
Writer: ស៊ីន ស៊ីសាមុត
First Verse: ឱ ខេត្តសៀមរាបប្រៀបឋានឱសថ
Lyric
១. ឱ ខេត្តសៀមរាបប្រៀបឋានឱសថ
កាលខ្ញុំប្រតិព័ទ្ធផ្កាបាត់ដំបង
ដកចិត្តពុំរួចគួចគិតគេងផ្សង
តែបាត់ដំបងប៉ងស្ម័គ្រចម្ប៉ា។
២. ឥឡូវបានយល់ចំប៉ីសៀមរាប
ក្រអូបជ្រួលជ្រាបពោរពេញឱរ៉ា
ទ្រូងបងបានស្បើយពីរឿងស្នេហា
តែផ្កាចម្ប៉ាឱ្យរៀមក្រៀមក្រំ។
៣. រយព្រួយរយនឹករយសែនទន្ទឹង
ពុំឃើញដំណឹងដែលច្រៀងផ្ដែផ្ដាំ
កន្លងផុតទៅជាយូរខែឆ្នាំ
តើឱ្យទ្រាំចាំៗៗម្ដេចទៅ។
៤. ពេលនេះចំប៉ីសៀមរាបបងអើយ
មានតែអ្នកហើយព្រះលោកតំរូវ
ជួយផងគ្រាន់អើយបងបានរស់នៅ
ជាគ្នាតទៅនឹងចំប៉ីអើយៗ។
បន្ទរ ៣.
