Song Title:ចំប៉ីរីកព្រោះសន្សើម
Artist: ស៊ីន ស៊ីសាមុត
Genre:
Lyric
១. (ប្រុស) អារុណោទ័យដូចក្តីស្នេហ៍យើង ក្រពុំលាស់ឡើងក្នុងហ្វូងធម្មជាតិ កុលាបនួនស្រីព្រោងព្រាត បងមិនចង់ឃ្លាត ចង់ក្រេបរសជាតិក្លែបក្លិនចំប៉ី ។
២. (ស្រី) ចំប៉ីរីកស្រស់ក៏ព្រោះសន្សើម អូនមានដង្ហើមព្រោះបងប្រណី បើស្នេហ៍ប្រែអស់ភក្តី
នោះដើមចំប៉ីនៅក្នុងលោកីយ៍គ្មានន័យនឹងរស់ ។
បន្ទរ. (ប្រុស) ចំប៉ីសអូនល្អលើសគេ បងពិតជាស្នេហ៍ស្និទ្ធដោយស្ម័គ្រស្មោះ
(ស្រី) អូនក្រែងក្រអូបនៅពេលនៅស្រស់
(ប្រុស) អូនជឿបងចុះ ទោះស្វិក្រៀមក្រោះក៏ប្រុសប្រាថ្នា ។
៣. (ប្រុស) ប្រស់ទឹកមន្តស្នេហ៍ថ្នមថែរាល់ថ្ងៃ អោយផ្កាចំប៉ីស្រស់គ្រប់វស្សា
(ស្រី) ចំប៉ីសូមផ្ងើសង្ខារ សូមប្រុសមេត្តា រក្សាស្នេហាចំប៉ីសផង ៕
(ច្រៀងរួមគ្នា) ហូ..... ហូ..... ហូ..... ហូ.....