Song Title:ចំប៉ាផ្សារលើ
Artist: ស៊ីន ស៊ីសាមុត
Genre: Slow
Lyric
១. ឱ កំពង់ឆ្នាំងជាស្រុកកំណើត
ចម្ប៉ាល្អឆើតស្រស់ស្រអែមខ្ចី
ខ្ញុំឃើញតាំងពីមិនទាន់ពេញវ័យ
ដល់អូនដឹងក្តីរូបល្អដាច់គេ។
២. ខ្ញុំដើរច្រើនស្រុកទោះជិតទោះឆ្ងាយ
ចម្ប៉ារៀងអាយមិនស្មើអូនទេ
រំដូលជើងភ្នំផ្កាមាត់ទន្លេ
មិនអាចលើកទ្វេល្អលើសស្រីបាន។
៣. ឱ លោកយាយទេពនៅអែបផ្សារក្រោម
ចែចូវលួងលោមរូបស្រីឲ្យបាន
មានតែយាយទេជាផ្លូវជាស្ពាន
កាលណាខ្ញុំបានខ្ញុំថ្វាយភ្លេងការ។
៤. ចម្ប៉ាផ្សារលើសូមផ្ញើដួងចិត្ត
ផ្ញើទាំងជីវិតលុះអស់សង្ខារ
ស្រអែមមាសបងកែវកុំដោះសារ
រួបរួមស្នេហាជាតិនេះតែមួយ។
បន្ទរ ៣.