Khmer Oldies

Wat-Phnom CD # 30
អនុស្សាវរីយ៍បាត់ដំបងទី១
ចំប៉ាប៉ៃលិន
Artist: ស៊ីន ស៊ីសាមុត
First Verse: ឱ! សែនស្រណោះៗជំនោរកត្តិក
Lyric
១. ឱ!សែនស្រណោះៗជំនោរកត្ដឹក នាំចិត្តនឹកៗដល់រាល់ពេលវេលា
ស្រណោះរដូវរងា យើងជួបគ្នាជាគ្រាដំបូង
២. ឃ្លាតពីពន្លកនាំយកទាំងក្ដីស្នេហា ទុកក្នុងឱរារៀមមិនដែលភ្លេចម្ដង
ស្រមៃយប់ថ្ងៃឃើញថ្លៃនឹងបង អោបត្រកងដោយចិត្តភក្ដី
៣. ឱ!ក្លិនចម្ប៉ា ចារជាប់ហឫទ័យ
ចម្ប៉ានិស្ស័យ ប៉ៃលិនមាសបង
៤. ត្បូងពេជ្រមួយគ្រាប់ដែលរៀមបងធ្លាប់សម្លឹង កែវកុំខឹងពេលបងឃ្លាតពីនួនល្អង
ចម្ប៉ាប៉ៃលិនសុបិនស្នេហ៍បង ចាំរៀមផងបងនឹងវិលវិញ ។
